(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានសហការជាមួយក្រសួងសង្គមកិច្ច រៀបចំសិក្ខាសាលាក្រោមប្រធានបទ «បច្ចុប្បន្នភាពច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ឋជនមានពិការភាព ៖ នីតិវិធីចុះបញ្ជីកា និងកាតព្វកិច្ចក្នុងការអនុវត្តការជ្រើសរើសជនពិការចូលបម្រើការងារ» ជូនដល់សមាជិក​ និងសមាជិកានៃសមាគមស្បែកជើងកម្ពុជា។

សិក្ខាសាលានេះ ធ្វើឡើងនារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមជាង៣០រូប ខណ:អ្នកចូលរួមដោយផ្ទាល់ នៅសាល GC Life Insurance និងសិក្ខាកាមជាង ៤០រូប បានចូលរួមតាមប្រព័ន្ឋអនឡាញ និងដោយមានការអញ្ជើញចូលរួមធ្វើបទបង្ហាញដោយមន្រ្តីជំនាញ លោក ម៉ែន ស្រុីថាវរ័ត្ន ប្រធានរដ្ឋបាលសិទិ្ធជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា៕