(ភ្នំពេញ)៖ ដោយសង្កេតឃើញថាអ្នកបោកសម្លៀកបំពាក់ ជាពិសេសស្រ្តីមេផ្ទះពេលខ្លះត្រូវការបន្ថែម សម្លៀកបំពាក់ ឬទឹកក្រអូបនៅពេលម៉ាស៊ីនបោកកំពុងដំណើរការ ប៉ុន្តែមិនមែនគ្រប់ម៉ាស៊ីនបោក សម្លៀកបំពាក់សុទ្ធតែអាចបន្ថែមបាននោះទេ ព្រោះពេលខ្លះទ្វារម៉ាស៊ីនត្រូវបានចាក់សោរដើម្បី។ ដោះស្រាយពីបញ្ហានេះ Samsung បានបង្កើតគំនិតច្នៃប្រឌិតដោយផលិតម៉ាស៊ីនបោកជំនាន់ថ្មីដ៏ ទំនើប AddWash ជាមួយលក្ខណៈពិសេសដែលអាចបន្ថែមអ្វីដែលអ្នកភ្លេច ទោះបីជាម៉ាស៊ីនកំពុង ដំណើរការក៏ដោយ។
ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWash បំពាក់នូវទ្វារបន្ថែម (Add Door) ពីលើនៃ ទ្វារសំខាន់ ដែលជួយឲ្យមានភាពងាយស្រួលក្នុងការដាក់បន្ថែមខោអាវ ស្រោមជើង ឬសារធាតុ ផ្សេងៗដូចជាទឹកក្រអូបគ្រប់តំណាក់កាលនៃការបោក អ្នកប្រើប្រាស់គ្រាន់តែចុចប៊ូតុងផ្អាក (Pause) និង បើកទ្វារបន្ថែម ហើយអ្នកប្រើប្រាស់ក៏អាចដាក់របស់បោកគក់ដោយដៃនៅពេលម៉ាស៊ីនកំពុង បោកសម្អាតបានផងដែរ។ វាជាការបង្កើតថ្មីមួយទៀតរបស់ Samsung ដែលជួយធ្វើឲ្យការបោក សម្លៀកបំពាក់របស់លោកអ្នកកាន់តែមានភាពងាយស្រួល និងសន្សំសំចៃពេលវាលាបានច្រើនផង ដែរដែលធ្វើឲ្យការរស់នៅរបស់លោកអ្នកកាន់តែមានភាពងាយស្រួល។
ទ្វាររបស់ AddWash ដែលបានរចនាទ្បើងយ៉ាងស្រស់ស្អាត ក៏មានបំពាក់នូវជាមួយលក្ខណៈ ពិសេសដែលផ្តល់សុវត្ថិភាពខ្ពស់ដូចជាមុខងាររបស់ Child Lock ដែលជួយការពារមិនឲ្យក្មេងតូចៗ បើកទ្វាររបស់ AddWash បាន។
លើសពីនេះទៀតម៉ាស៊ីនបោកសម្លៀកបំពាក់នេះ ភ្ជាប់មកនូវជាមួយមុខងារឆ្លាតវៃជាច្រើន ដែលអាច ទំនាក់ទំនងជាមួយ ស្មាតហ្វូនប្រព័ន្ធ Android និង iOS បានយ៉ាងងាយស្រួល។ បច្ចេកវិទ្យាដ៏ទំនើបនេះមិនត្រឹមតែធ្វើឲ្យមានភាពងាយស្រួលក្នុងការតាមដានកម្មវិធីការបោកគក់ ប៉ុណ្ណោះទេ ថែមទាំងផ្តល់សញ្ញាដល់អ្នកប្រើប្រាស់ តាមរយៈស្មាតហ្វូន មុនពេលម៉ាស៊ីនចាប់ផ្តើម បោកគក់សារជាថ្មី ដែលជាប្រការមួយដ៏ល្អប្រសិនបើអ្នកប្រើប្រាស់ចង់បន្ថែមរបស់គក់ដោយ ដៃមួយចំនួន។
ម៉ាស៊ីនបោកសម្លៀកបំពាក់ AddWash គឺជាបច្ចេកវិទ្យាដ៏អស្ចារ្យរបស់ Samsung ដែលបំពាក់លក្ខណៈ ពិសេសយ៉ាងច្រើនបែបដើម្បីសន្សំសំចៃពេលវេលា និងបង្កើនថាមពលនៃការបោកគក់បានយ៉ាងល្អ។ មុខងារ SuperSpeed ជួយឲ្យការបោកគក់ធម្មតារួចរាល់តិចជាងមួយម៉ោងដោយសារតែ វាបំពាក់ដោយបច្ចេកវិទ្យា SpeedSpray ដែលបាញ់ទឹកចេញច្រើន លាងសាប៊ូបានលឿន និងសម្អាត សម្លៀកបំពាក់បានយ៉ាងស្អាត។ មុខងាររបស់ SpeedSpray នេះជួយឲ្យអ្នកប្រើប្រាស់ ចំណាយពេលត្រឹមតែ ៥៩នាទីតែប៉ុណ្ណោះក្នុងការបោកសម្អាតសម្លៀកបំពាក់ឲ្យបានជ្រះល្អ។
ចំណែកឯបច្ចេកវិទ្យា ecobubbleTM លាយបញ្ចូលសាប៊ូជាមួយខ្យល់ និងទឹកធ្វើឲ្យជ្រាបចូលសាច់ ក្រណាត់បានយ៉ាងរហ័ស លឿនជាងម៉ាស៊ីនបោកគក់ធម្មតារហូតដល់ទៅ ៤០ដង ហើយថែមទាំង ធ្វើឲ្យសាច់ក្រណាត់ទន់ បោកគក់បានស្អាតល្អ ទោះបីជាប្រើទឹកត្រជាក់ ព្រមទាំងសន្សំសំចៃភ្លើង បានយ៉ាងប្រសើរព្រមទាំងការពារការចេញពណ៍ពីសាច់ក្រណាត់ផងដែរ។ អ្នកក៏អាចជ្រើសរើស យកមុខងារ Bubble Soak ដើម្បីកំចាត់ស្នាមប្រលាក់ខ្លាំង។ សម្លៀកបំពាក់ដែលបានឆ្លងកាត់ ដំណាក់កាលត្រាំជាមួយសាប៊ូនឹងត្រូវបានកំចាត់ស្នាមប្រឡាក់ខ្លាំងបានយ៉ាងមានប្រសិទ្ធភាព។
ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWash ក៏បំពាក់នូវបច្ចេកវិទ្យា Digital Inverter Technology (DIT) ដែលផ្តល់នូវប្រសិទ្ធភាពខ្ពស់កាត់បន្ថយសម្លេងរំខាននិងប្រើប្រាស់ បានកាន់តែយូរ។
លើសពីនេះទៅទៀតវាក៏ ផ្តល់ឲ្យអ្នកប្រើប្រាស់នូវភាពបត់បែន និង ប្រសិទ្ធភាពខ្ពស់ក្នុងការបោក សម្អាតសម្លៀកបំពាក់ប្រចាំថ្ងៃហើយវាពិតជាជំរើសដ៏ល្អសំរាប់ស្ត្រីមេផ្ទះដ៏ឆ្លាតវ័យនិងជាផ្នែកមួយនៃសុភមង្គលក្នុងគ្រួសារ។ ក្រុមហ៊ុនសាមសុងនៅតែបន្តបង្កើត ការច្នៃប្រឌិតថ្មីៗ សម្រាប់សេចក្តីត្រូវ ការគ្រឿងបរិក្ខារក្នុងផ្ទះសម័យទំនើប ដើម្បីធ្វើឲ្យជីវិតមានភាពប្រសើរ និងងាយស្រួលសម្រាប់ មនុស្សទាំងអស់គ្នា៕