(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣១០,៥០៤នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៤០១,៥៩២នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៧៣៥នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៥,៥៤០នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៧,១០៣នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១៣,៥៣២នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧៥៨,៦៨២នាក់, ដូសទី៤ចំនួន ៥,៣៧៨,៨០៣នាក់, ដូសទី៥ចំនួន ២,០៥៥,៧៤៣នាក់ និងដូសទី៦ចំនួន ៥៥៧,០៣៦នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕