(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

២៖ ប្រធានាធិបតីចិន ស៉ី ជីនពីង ប្រាប់វៀតណាម កុំឱ្យភ្លេចឫសគល់នៃមិត្តភាពរវាងប្រទេសទាំង២

៣៖ ព្រះមហាក្សត្រ នឹងយាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នៅថ្ងៃទី៤ ខែវិច្ឆិកា

៤៖ ជប៉ុនអញ្ជើញអូស្រ្តាលីជាលើកដំបូង ឱ្យចូលរួមសមយុទ្ធយោធាចំនួន២ ដែលខ្លួនប្រារព្ធឡើងជាទូទៅ ជាមួយសហរដ្ឋអាមេរិក

៥៖ គណបក្សប្រជាជនកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃទស្សនកិច្ចរបស់លោក ប្រាក់ សុខុន នៅប្រទេសវៀតណាម

៦៖ របាយការណ៍មន្ទីរបញ្ចកោណ៖ ចិន មានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាង ៥០០គ្រាប់

៧៖ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចដាក់ឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា ជាបណ្តោះអាសន្ននៅថ្ងៃនេះហើយ

៨៖ មេដឹកនាំអារ៉ាប៊ីសាអូឌីត ប្រាប់មេដឹកនាំអង់គ្លេសថា ការវាយប្រហារលើជនស៊ីវិល នៅហ្កាហ្សា គឺជាបទឧក្រិដ្ឋដ៏ឃោរឃៅ

៩៖ វៀតណាម គាំទ្រគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី «ប្រទេសបីគោលដៅតែមួយ» និងគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន និងផ្លូវដែករវាងកម្ពុជា និងវៀតណាម

១០៖ រុស្ស៉ីថា ខ្លួនកំពុងសម្របសម្រួលគោលនយោបាយមជ្ឈិមបូព៌ា ជាមួយចិន

១១៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ២០ ខែតុលា ការឆ្លងតំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងមានចំនួនជាង៣៦.៤លាននាក់

១២៖ សហរដ្ឋអាមេរិក គ្រោងបញ្ជូនប្រព័ន្ធការពារមីស៉ីល Iron Dome ២គ្រឿង ទៅឱ្យអ៉ីស្រាអែលវិញ

១៣៖ កាណាដាដកមន្រ្តីការទូត៤១នាក់ចេញពីឥណ្ឌា ជុំវិញជម្លោះរឿងឃាតកម្មលើមេដឹកនាំ Sikh

១៤៖ យោធាអ៉ីស្រាអែល ប្រកាសផែនការជម្លៀសប្រជាជនចេញពីទីក្រុងនៅភាគខាងជើង ក្រោយការប៉ះទង្គិចគ្នាជាមួយក្រុម Hezbollah របស់លីបង់

១៥៖​ គ.ជ.ប ចេញសេចក្តីជូនដំណឹងស្ដីពីកាលបរិច្ឆេទ និងចំនួនអាសនៈ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

១៦៖ ជំនួយសម្រាប់តំបន់ហ្កាហ្សា កំពុងប្រមូលផ្តុំនៅព្រំប្រទល់ប្រទេសអេហ្ស៉ីប

១៧៖ វិភាគអន្តរជាតិ៖ ហេតុអ្វីអ៉ីរ៉ង់ និងអ៉ីស្រាអែល ជាសត្រូវនឹងគ្នា?

- ព័ត៌មាន Fresh News Plus

១៖ Netflix ចាប់ផ្តើមតម្លើងថ្លៃជាវបន្ថែមទៀតកើនដល់ ២២.៩៩ដុល្លារក្នុងមួយខែ

២៖ Elon Musk ពិចារណាបិទបណ្តាញផ្សព្វផ្សាយសង្គម X នៅអឺរ៉ុប

៣៖ Neuer អាចមានឈ្មោះលេងស្អែកនេះ ពេល Bayern ប៉ះ Mainz ក្រោយអវត្តមាន ១០ខែ

៤៖ UEFA បញ្ជាក់ថា គ្មានការប្រកួតឡើងវិញទេរវាងប៊ែលហ្សិក និងស៊ុយអែត

៥៖ Neymar អាចអវត្តមានពីទីលានយ៉ាងតិច ៨ខែ ដោយសារការវះកាត់ជង្គង់

៦៖ អារ៉ាប៊ីសាអូឌីត ចង់ធ្វើម្ចាស់ផ្ទះ Women's World Cup នៅឆ្នាំ២០៣៥

៧៖ Nokia ត្រៀមបញ្ឈប់បុគ្គលិកចំនួន ១ម៉ឺន ៤ពាន់នាក់បន្ថែមទៀត ក្រោយប្រាក់ចំណូលធ្លាក់ចុះ

៨៖ ផលិតផល AirTag 2 របស់ Apple នឹងត្រូវពន្យារចូលផលិតកម្ម ១ឆ្នាំបន្ថែមទៀត


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)