Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូល​ខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ​ទំនិញនៅផ្សារ ចំនួន៣ តែរក​មិនឃើញ​ទំនិញ​ខូចគុណភាព

15-08-2016 13:53

(ពោធិ៍សាត់)៖ សាខាកាំកុងត្រូល ខេត្តពោធិ៍សាត់ដឹកនាំដោយ លោក ហ៊ុយ ភារម្យ ប្រធានសាខា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផល ម្ហូបអាហារ នៅផ្សារបំណក់ ផ្សារស្វាយដូនកែវ និងផ្សារត្រពាំងជង ស្រុកក្រគរ។ ជាលទ្ធផល មន្រ្តីកាំកុងត្រូល និងក្រុមការងារ មិនបានរកឃើញទំនិញដែលមានជាតិគីមីនោះនោះទេ ប៉ុន្ដែរកឃើញទំនិញមួយចំនួនដែលខូចគុណភាព និងគ្មានអាស្រ័យដ្ឋានច្បាស់លាស់។

មន្រ្តីកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ពេលចុះត្រួតពិនិត្យនោះ ក្រុមការងារក៏បានធ្វើតេស្តបឋមលើផលិតផល ម្ហូបអាហាររមួយ ចំនួនផងដែរ ប៉ុន្តែពុំមានរកឃើញសារធាតុគីមីហាមឃាត់នោះឡើយ។

នៅក្នុងឱកាសនោះ មន្រ្តីកាំកុងត្រូល បានពន្យល់ណែនាំ និងចែក ផ្ទាំងរូបភាពអប់រំ ស្តីពីសុវត្ថិភាពម្ហូបអាហារដល់អាជីវករ និងប្រជាពលរដ្ឋ ដើម្បីបង្កើនការយល់ដឹងកាន់តែខ្លាំងឡើង លើការលក់និងទិញ ទំនិញដែលខូចគុណភាព ចៀសវាងផលប៉ះពាល់ដល់សុខភាព នាពេលខាងមុខ។ ចំណែកទំនិញដែលខូចគុណភាព ត្រូវបានមន្ដ្រីជំនាញដកហូត ដើម្បីយកទៅកំម្ទេចចោល តាមនីតិវីធី៕