(រីយ៉ាដ, អារ៉ាប៊ីសាអូឌីត)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូ ហោះត្រឡប់មកកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មការងាររយៈពេល ៥ថ្ងៃនៅប្រទេសចិន និងប្រទេសអារ៉ាប៊ីសាអូឌីត។

ការហោះពីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវចំណាយពេលប្រមាណជា៩ម៉ោង ដូច្នេះសម្តេចធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ នឹងមកដល់កម្ពុជាវេលាទៀបភ្លឺថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣៕