(ប៉េកាំង)៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ Fresh News ដែលជាបណ្តាញសារព័ត៌មានដ៏ធំបំផុតនៅកម្ពុជា និងថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយលើពិភពលោក ពាក់ព័ន្ធខ្សែក្រវាត់ និងផ្លូវ ហៅកាត់ BRI បានទៅទស្សនាកាសែត People's Daily ដែលជាបណ្តាញសារព័ត៌មានដ៏ធំបំផុតនៅក្នុងប្រទេសចិន។

រហូតមកដល់ពេលនេះ People's Daily មាន ១.៣ប៊ីលាននាក់ បានចុច Subscribe និង Follow នៅទូទាំងពិភពលោក លើគ្រប់ Platform របស់កាសែតនេះ ដែលធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយនេះល្បីល្បាញខ្លាំង ខណៈដែលមានមនុស្ស ១ម៉ឺននាក់កំពុងធ្វើការនៅទីនេះ។

បង្កើតឡើងក្នុងឆ្នាំ១៩៤៨ កាសែត People's Daily គឺជាកាសែតផ្លូវការរបស់គណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តចិន ហៅកាត់ CCP ។ វាផ្តល់ព័ត៌មានដោយផ្ទាល់អំពីគោលនយោបាយ និងទស្សនៈរបស់ CCP ជាភាសាច្រើន។

ចាប់ពីពេលនោះមក វាកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះ វាបានបើកដំណើរការគេហទំព័ររបស់ខ្លួននៅឆ្នាំ១៩៩៧ ហើយបានបង្កើតការផ្សាយជាភាសាអង់គ្លេសនៅឆ្នាំ១៩៩៨ ខណៈដែលមកដល់ពេលនេះវាមាន ១៥ភាសា។

សូមជម្រាបថា លោកប្រធាន ម៉ៅ សេទុង ក៏ធ្លាប់សរសេរមាតិកា ផ្សាយលើកាសែតនេះដែរ៕