(រីយ៉ាដ, អារ៉ាប៊ីសាអូឌីត)៖ នៅរសៀលថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងព្រះអង្គម្ចាស់ មូហាំម៉ាត់ ប៊ីន សាល់ម៉ាន់ ប៊ីន អាល់ឌុលអាហ្ស៊ីស អាល់សាអ៊ូត​ (Mohammed bin Salman bin Abdulaziz Al Saud) រាជទាយាទ និងជានាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ​បានជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបដែលធ្វើឡើងនៅក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ធ្វើឡើងក្នុងគោលបំណងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត៕