(កំពង់ចាម)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានធ្វើការបង្ក្រាបមេក្លោងជួញដូរ និងប្រើប្រាស់គ្រឿងញៀន៤នាក់ ដកហូតបានថ្នាំប្រភេទម៉ាទឹកកក ១៨កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត នៅចុងសប្ដាហ៍កន្លងទៅនេះ នៅចំណុចភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ។

បើតាមរបាយការណ៍របស់អាវុធហត្ថខេត្ត បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ដែលឃាត់បាននោះ ទី១-ឈ្មោះ ជួន ផាន់នី អាយុ៣២ឆ្នាំ ទី២-ឈ្មោះ យូរ សុះ អាយុ៤០ឆ្នាំ ជនសង្ស័យទាំង២រស់នៅស្រុកព្រៃឈរ ទី៣-ឈ្មោះ ថន ស្រីម៉ី អាយុ២៣ឆ្នាំ និងទី៤-ឈ្មោះ សេង ដា អាយុ៣៦ឆ្នាំ។ របាយការណ៍ដដែល បញ្ជាក់ទៀតថា ក្រោយពីឃាត់ខ្លូនកម្លាំងអាវុធហត្ថ ដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកក១៨កញ្ចប់ ទូរស័ព្ទដៃ២គ្រឿង និងម៉ូតូមួយគ្រឿង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៤ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕