(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌចំការមន បានចុះបង្ក្រាបគ្រឿងញៀន នៅដីឡូត៍មួយកន្លែង ដោយធ្វើការឃាត់មនុស្សបាន១៣នាក់ ក្នុងនោះស្រីម្នាក់ ថ្នាំញៀន ៧កញ្ចប់ធំ និង១កញ្ចប់តូច ដាវសាមូរ៉ៃ ២ដើម ជញ្ចីងថ្លឹងថ្នាំញៀន១ និងឧបករណ៍មួយចំនួនទៀត។ ការចុះបង្ក្រាបនេះធ្វើឡើង នៅវេលាម៉ោង ១២ និង២០នាទីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅក្នុងដីឡូត៍មួយកន្លែង តាមបណ្តោយផ្លូវ២៧២ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន។
ប្រជាពលរដ្ឋរស់នៅក្បែរសាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែកខាងជើង បានប្រាប់ថា នៅក្នុងសាលានេះ ឲ្យតែដល់ថ្ងៃអាទិត្យ គឺមានការជួបជុំសេពគ្រឿងញៀន ពីសំណាក់ក្មេងៗជាច្រើនផងដែរ មិនដឹងថា សិស្សសាលា ឬក៏ក្មេងមកពីណានោះទេ។
ប្រជាពលរដ្ឋសំណូមពរ ដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេសលោកនាយកសាលា មេត្តាមានវិធានការចំពោះអ្នកលក់ដូរ នៅក្នុងសាលានេះផង ដោយហេតុថា ពួកសេពគ្រឿងញៀនពពាក់ពពូនគ្នាសេព ខណៈថ្ងៃអាទិត្យសោះ ក៏មានការលក់ដូរនៅក្នុងសាលានេះដែរ៕