(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ អញ្ជើញចុះត្រួតពិនិត្យការងារសាងសង់សារមន្ទីរប្រវត្តិសាស្រ្តយោធា សំណង់ឧបសគ្គ សម្រាប់ហ្វឹកហាត់កីឡាយោធា ដើម្បីធានានូវកាយសម្បទា យោធិន បានរឹងមា ក្នុងតួនាទីភារកិច្ច ការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជាជន។
នាឱកាសនោះ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា សេចក្តីត្រូវការចាំបាច់មួយចំនួន ដើម្បីបំពេញតម្រូវការចាំបាច់ស្របតាមបរិការណ៍នៃការវិវត្តន៍សង្គម បច្ចុប្បន្ន ស្របតាមកំណែទម្រង់ យុទ្ធសាស្រ្តបញ្ចកោណ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យ នាពេលអនាគត។
មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ក៏សូមគោរពថ្លែងអំណរគុណ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោក លោកស្រី សប្បុរសជនទាំងអស់ដែលតែងតែ ជួយឧបត្ថម្ភគាំទ្រ ក្នុងការកសាងហេដ្ឋរចនាសម្ព័ន្ធ ពង្រឹងប្រៀបការពារជាតិ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សមរភូមិក្រោយ គាំទ្រសមរភូមិមុខ រួមគ្នាដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕