(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌកំបូល បានឱ្យដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ គិតត្រឹមម៉ោង ៧:០០នាទី ស្ថានភាពទឹកនៅសណ្តរស្ទឹងព្រែកត្នោត នៅបន្តហក់ឡើង០.០៥ម៉ែត្រ បើប្រៀបធៀបកាលពីល្ងាចមាបកម្រិតកម្ពស់ទឹក ២.៨៥ម៉ែត្រ ព្រឹកនេះកម្រិតកម្ពស់ទឹក ២,៩០ម៉ែត្រ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌកំបូល បានបញ្ជាក់ថា សង្កាត់បឹងធំកម្រិតទឹកប្រចាំថ្ងៃ ព្រឹកនេះកម្រិតកម្ពស់ទឹក ២.៩០ម៉ែត្រល្ងាចមិញកម្រិតកម្ពស់ទឹក ២.៨៥ម៉ែត្រ «ឡើង០.០៥ ម៉ែត្រ» កម្រិតកម្ពស់ទឹកប្រកាសអាសន្នកម្រិតកម្ពស់៖ ១.៨០ម៉ែត្រ។

ផលប៉ះពាល់ផ្ទៃដីកសិកម្មភូមិដូនកុក ១២ហិកតា ស្មើនឹង ១៣គ្រួសារ ភូមិខ្ចៅ ៥៥ហិកតា ស្មើនឹង ៧០គ្រួសារ ភូមិអន្លុងស្វាយ ៨.៥ហិកតា ស្មើនឹង១១គ្រួសារ ប៉ះពាល់ផ្ទះពលរដ្ឋ ភូមិដូនកុក ៤២ខ្នងផ្ទះ ស្មើនឹង ៦១គ្រួសារ, ភូមខ្ចៅ ៤ខ្នងផ្ទះ ស្មើនឹង ៤គ្រួសារ, ភូមិអន្លុងស្វាយ ២៧ខ្នងផ្ទះ ស្មើនឹង ២៧គ្រួសារ។

នៅសង្កាត់ប្រទះឡាង កម្រិតទឹកប្រចាំថ្ងៃព្រឹកនេះ កម្រិតកម្ពស់ទឹក ២.៩៥ម៉ែត្រ ល្ងាចមិញកម្រិតកម្ពស់ទឹក ២.៩៥ម៉ែត្រ «ថេរ» កម្រិតកម្ពស់ទឹកប្រកាសអាសន្នកម្រិតកម្ពស់៖ ១.៦០ម៉ែត្រ ផលប៉ះពាល់ខ្នងផ្ទះភូមិអង្គ ១១គ្រួសារ ស្មើនឹង ៧ខ្នងផ្ទះ។

រដ្ឋបាលខណ្ឌកំបូល បានបន្តចុះពិនិត្យតាមដានមើលពីស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្រ្តសង្កាត់បឹងធំ និងប្រទះឡាង ខណ្ឌកំបូល តាមភាពជាក់ស្តែងបន្តអនុវត្តតាមផែនការដែលថ្នាក់ដឹកនាំប្រគល់ឱ្យ៕