Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ តំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ ពីថ្ងៃនេះដល់ថ្ងៃទី២០ ខែសីហា

16-08-2016 07:12

(ភ្នំពេញ)៖​ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលក្ខណៈអាកាសធាតុនៅកម្ពុជា ដោយអះអាងថា នៅតំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ អាចនឹងមានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ។

តំបន់ដែលព្យាករឃើញថា នឹងទទួលសម្ពាធខ្យល់មូសុង មាននៅនៅតំបន់ឆ្នេរសមុទ្រដូចជា ខេត្តកោះកុង ខេត្តព្រះសីហនុ អាចមានភ្លៀងធ្លាក់បន្តបន្ទាប់ ពីបង្គួរទៅច្រើន។ ចំណែកខេត្តកំពត និងខេត្តកែប អាចនឹងមានភ្លៀងធ្លាក់ ពីតិចទៅមធ្យម។

តំបន់វាលទំនាប និងតំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាប់ពីតិចទៅបង្គួរ។ ចំណែកនៅ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្តាល និងខេត្តតាកែវ អាចមានភ្លៀងធ្លាក់តិចតួច៕

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមដូចខាងក្រោមនេះ៖