Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សសង្គ្រោះជាតិ ប្រកាសធ្វើវេទិការនយោបាយ មួយសប្តាហ៍បីថ្ងៃ

15-08-2016 11:57

(ភ្នំពេញ)៖ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦នេះ បានប្រកាសថា គណបក្សសង្រ្កោះជាតិ នឹងធ្វើវេទិការនយោបាយ មួយសប្តាហ៍ចំនួនបីថ្ងៃ។

វេទិកានេះ នឹងធ្វើឡើងរៀងរាល់ថ្ងៃ ចន្ទ ពុធ និងសុក្រ ពីម៉ោង៨ព្រឹកដល់ម៉ោង ១១ថ្ងៃត្រង់ នៅស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា «ប្រធានបទសម្រាប់វេទិការនយោបាយបីថ្ងៃមាន៖ សម្រាប់ថ្ងៃចន្ទ និយាយពីកិច្ចពិភាក្សានយោបាយស្តីអំពី និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ថ្ងៃពុធ ពិភាក្សានយោបាយ អំពីវិមជ្ឈការ និងថ្ងៃសុក្រ ពិភាក្សាអំពីដំណើរការបោះឆ្នោត »