(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា តាមរយៈវេទិកា «ខ្សែ​ក្រវាត់​និងផ្លូវ» លើកទី៣ ដែលរៀបចំឡើងនៅរដ្ឋធានីប៉េកាំង ប្រទេសចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានពង្រីកបន្ថែមនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការ​ប្រកបដោយគុណភាពខ្ពស់។

តបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន, សម្តេចធិបតី ហ៊ុន ម៉ាណែត បានចំណាយពេល៤ថ្ងៃនៅរដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្ដរជាតិ។

វេទិកាដ៏មានសារៈសំខាន់សម្រាប់ការចម្រើនលូតលាស់ និងវិបុលភាពមួយនេះ ត្រូវបានធ្វើឡើងក្រោម​មូលបទ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បី ការអភិវឌ្ឍ និងវិបុលភាពរួម»

ប្រមុខរដ្ឋ/រដ្ឋាភិបាល ចំនួន ២៣រូប ប្រទេសជាង ១៤០ និងអង្គការប្រមាណ៣០ បានចូល រួមក្នុង​វេទិកា​នេះ ដែលត្រូវបានរៀបចំឡើងស្របពេលជាមួយខួបលើកទី១០ នៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ (BRI)។ គំនិតផ្តួចផ្តើម BRI នេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេស កំពុងអភិវឌ្ឍ រួមទាំងកម្ពុជា ក្នុង​នោះ​រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគផ្ទាល់ពីបរទេស កំណើនសេដ្ឋកិច្ច ការធ្វើសមា​ហរណ​កម្មក្នុងតំបន់ និងសកលលោក និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការគាំទ្រពេញទំហឹងរបស់កម្ពុជា និងការត្រៀមខ្លួនរួចជាស្រេច ក្នុងការរួមគ្នាអនុវត្តនូវសកម្មភាពធំៗចំនួន៨ ដែលប្រធានាធិបតី ស៊ី ជីនពីង បានលើកឡើងក្នុង សុន្ទរ​កថា​​គន្លឹះក្នុងពិធីបើកវេទិកា រួមមាន៖ ការកសាងបណ្តាញតភ្ជាប់ពហុវិស័យខ្សែក្រវាត់និងផ្លូវ, ការ​គាំទ្រ​សេដ្ឋ​កិច្ច​ពិភពលោកបើកចំហ, ការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្ដែង, ការជំរុញការអភិវឌ្ឍបៃតង, ការជំរុញនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ការគាំទ្រការផ្លាស់ប្តូរប្រជាជន និងប្រជាជន, ការ​លើក​កម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ដែលឈរលើមូលដ្ឋាននៃសុចរិតភាព និង ការពង្រឹង​ការកសាងស្ថាប័នសម្រាប់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ជាលក្ខណៈអន្តរជាតិ។

ខាងក្រោមនេះ ជាលទ្ធផលទាំងស្រុងនៃការអញ្ជើញចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសចិន៖

>