(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

២៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី រិះគន់គោលនយោបាយដ៏គ្រោះថ្នាក់របស់អាមេរិក ចំពោះកូរ៉េខាងជើង

៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចប់ការងារនៅចិន បន្តដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត

៤៖ លោក ពូទីន៖ មីស៊ីលចម្ងាយឆ្ងាយ ATACMS នឹងមិនអាចជួយអ៊ុយក្រែន បានឡើយ

៥៖ ប្រធានាធិបតីចិន ឯកភាពលើគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់យកឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា-ចិន

៦៖ រុស្ស៉ីបញ្ជូនជំនួយមនុស្សធម៌ចំនួន២៧តោន សម្រាប់ប្រជាជនស៉ីវិលនៅតំបន់ Gaza

៧៖ នាយករដ្ឋមន្ត្រីកម្ពុជា លើកទឹកចិត្តឱ្យបង្កើនមូលនិធិសម្រាប់ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធឌីជីថល តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ

៨៖ សហរដ្ឋអាមេរិក បោះឆ្នោតវ៉េតូ លើដំណោះស្រាយ ​UN អំពាវនាវ «បទឈប់បាញ់ក្នុងបុព្វហេតុមនុស្សធម៌» ក្នុងសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស

៩៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍជាច្រើន រួមទាំងប្រទេសកម្ពុជា ជាមួយនឹងអត្ថប្រយោជន៍យ៉ាងច្រើន

១០៖ ហ្វីលីពីន មើលមិនឃើញពីទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ទេ ទាំងបច្ចុប្បន្ន និងអនាគត, នេះបើតាមមេទ័ពហ្វីលីពីន

១១៖ ប្រធានរដ្ឋឡាវ គាំទ្រគំនិតផ្តួចផ្តើមសម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធកិច្ចសហប្រតិ បត្តិ ការ ទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម «ប្រទេសបី គោលដៅតែមួយ»

១២៖ លោក Sergei Lavrov អរគុណកូរ៉េខាងជើង សម្រាប់ការគាំទ្ររុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

១៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅបណ្តាថ្នាក់ដឹកនាំមកពីបណ្តាប្រទេសនានាក្នុងពិភពលោកថា កម្ពុជាស្ថិតក្នុងទីតាំងល្អជំរុញសេដ្ឋកិច្ចឌីជីថល ឱ្យទទួលបានអត្ថប្រយោជន៍

១៤៖ លោក ស៉ី ជីនពីង៖ ចិនកំពុងព្យាយាមស្វែងរកដំណោះស្រាយ ដើម្បីជួយបញ្ចប់ជម្លោះអ៉ីស្រាអែល-ហាម៉ាស ឱ្យបានឆាប់

១៥៖ ក្រសួងសុខាភិបាល ប្រាប់ពីវិធីបង្ការការឆ្លងជំងឺភ្នែកក្រហម ខណៈជំងឺនេះ កំពុងកើតថ្មីគួរឲ្យកត់សម្គាល់ តាមបណ្តាខេត្តនៅកម្ពុជា

១៦៖ សហរដ្ឋអាមេរិក ប្រកាសបន្ធូរបន្ថយទណ្ឌកម្មលើវិស័យប្រេង ឧស្ម័ន និងមាស របស់ប្រទេសវ៉េណេស៊ុយអេឡា

១៧៖ វិភាគអន្តរជាតិ៖ សង្រ្គាមអុីស្រាអែល-ហាម៉ាស និង «មហន្តរាយមនុស្សធម៌» នៅ Gaza

- ព័ត៌មាន Fresh News Plus

១៖ Meta ត្រៀមបញ្ចេញមុខងារថ្មីដែលមានសមត្ថភាពដូច Telegram

២៖ Phillips នឹងសម្រេចចិត្តអំពីអនាគតរបស់លោក នៅក្លិប Manchester City នាខែក្រោយ

៣៖ Apple ចាប់ផ្តើមលក់ខ្មៅដៃបំពាក់រន្ធ USB-C ថ្មីជាមួយតម្លៃ ៧៩ដុល្លារ

៤៖ Newcastle អះអាងថា ខ្សែបម្រើ Tonali កំពុងស្ថិតក្រោមការស៊ើបអង្កេត ពាក់ព័ន្ធភ្នាល់ខុសច្បាប់

៥៖ វ៉ូវីណាម ចម្រាញ់យកជើងខ្លាំង ក្នុងចំណោមអ្នកខ្លាំង ទៅប្រកួតជើងឯកពិភពលោកចុងឆ្នាំនេះ

៦៖ និស្សិតសាលាកសិកម្មធំៗចំនួន៣ នៅកម្ពុជា នឹងទទួលបានឱកាសចុះស្រាវជ្រាវ និងធ្វើការក្នុងក្រុមហ៊ុនស្តង់ដារអន្តរជាតិ ខ្មែរ ប៊ែវើរីជីស


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)