(កំពត)៖ គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នាំនិស្សិតមេធាវី ជំនាន់ទី១៤ បើកកម្មវិធីបោះជំរុំ និងផ្សព្វផ្សាយច្បាប់ស្តីពី «វិជ្ជាជីវៈមេធាវីក្នុងសង្គម» នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ។
ពិធីនេះត្រូវបានប្រព្រឹត្តទៅក្រោមវត្តមាន លោកមេធាវី ប៊ុន ហុន ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា លោកជឹង ផល្លា អភិបាលរងខេត្តកំពត តំណាងលោកអភិបាលខត្តកំពត លោកគាំ ឈាន ប្រធានសាលាដំបូងខេត្ត លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក សៀក អាង បញ្ជាការរងអាវុធហត្ថខេត្ត និងលោក សៅ សំអឿន ស្នងការរងខេត្តកំពត ព្រមទាំងនិស្សិតមេធាវី ៥២នាក់ រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាច្រើននាក់ផងដែរ។
សូមបញ្ជាក់ថា ពិធីនេះត្រូវបានធ្វើឡើង រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែសីហា ស្អែកនេះ៕