(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ឯក បាន ជឿន នាយការិយាល័យសណ្ដាប់ធ្នាប់ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងការិយាល័យនគរបាលសណ្ដាប់ធ្នាប់៧នាក់ ចុះរៀបចំសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន គឺចាប់ពីស្ថានីយប្រេងសូគីច ដល់ស្ពានទី១ ផ្លូវជាតិលេខ៦ (ផ្លូវសៀមរាប) ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក អ៊ុំ សុផល ស្នងការរងនគរបាលខេត្ត បញ្ជាក់ថា លទ្ធផលក្រោមពីចុះកិច្ចប្រតិបត្តិការនេះ គឺកម្លាំងរបស់លោក បានធ្វើការណែនាំអ្នកលក់ទំនិញនៅលើការ៉ូឡា២៥កន្លែង រួមមាន អ្នកលក់អីវ៉ាន់ចាប់ហូយ១៥កន្លែង អ្នកជួសជុលយានយន្ត៥កន្លែង អ្នកលក់ហ្គាស៥កន្លែង ផងដែរ។
លោកថា ក្រោមការណែនាំជាប្រចាំពីលោកស្នងការ កម្លាំងនគរបាលរបស់លោក នឹងបន្តយុទ្ធនាការនេះជាបន្តបន្ទាប់ទៀត៕