(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសម្រេចចេញលិខិតបង្គាប់ការមួយជូនលោក ងី មានហេង បច្ចុប្បន្នជាអនុប្រធាន មន្ទីរសុខាភិបាល រាជធានីភ្នំពេញ ត្រូវបានចាត់តាំងឲ្យបំពេញមុខងារជាអនុប្រធានក្តាប់រួម រហូតដល់មានការតែងតាំងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញជាផ្លូវការ នេះបើយោងតាមលិខិតបង្គាប់ការដែលអង្គភាព Fresh News ទើបទទួលបាននៅមុននេះបន្តិច។
ការចេញលិខិតបង្គាប់ការនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រកាសដកលោក សុខ សុគន្ធ ចេញពីប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។ តែទោះបីយ៉ាងសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ បានចេញអនុក្រឹត្យតែងតាំងលោក សុខ សុគន្ធ ជាអគ្គនាយករងបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល។
ពាក់ព័ន្ធនឹងប្រធានមន្ទីរសុខាភិបាលថ្មី ត្រូវបានលោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បញ្ជាក់ថា រហូតចាំការស្នើសុំពីសាលារាជធានីភ្នំពេញសិន៕