Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របាយការ​ណ៍ពិសេស៖​ ជប៉ុន​កំពុង​អភិវឌ្ឍន៍​គ្រាប់​មីស៊ីល​ប្រភេទ​ថ្មី ​ខណៈ​ជម្លោះ​ជា​មួយ​ចិន​កាន់​តែង​តាន​តឹង​ខ្លាំង

15-08-2016 10:23

(តូក្យូ)៖ ប្រទេសជប៉ុននឹងធ្វើការអភិវឌ្ឍគ្រាប់មីស៊ីលប្រភេទថ្មី ដែលជាប្រភេទ land-to-sea ជាផ្នែកមួយនៃផែនការ ពង្រឹងវិស័យការពារប្រទេស ជាពិសេសនៅតំបន់កោះឆ្ងាយៗរបស់ជប៉ុន ខណៈដែលស្ថានការណ៍ជាមួយប្រទេសចិន រឹតតែតានតឹងខ្លាំងឡើង ដោយសារតែជម្លោះដែនអធិបតេយ្យនោះ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦។

ជម្លោះដែនកោះរវាងជប៉ុន និងចិន បានងើបរើបឡើងវិញ ឈានចូលមកដល់ខែសីហានេះ ដោយសារតែនាវាល្បាត និងនេសាទរបស់ចិន តែងតែចូលមកក្បែរប្រជុំកោះ ដែលជប៉ុនហៅថា ស៊ិនកាគុ និងចិនហៅ តាវយុ នៅក្នុងសមុទ្រ ចិនខាងកើត ខណៈដែលប្រជុំកោះនេះស្ថិតក្រោមការគ្រប់គ្រងរបស់ជប៉ុន ប៉ុន្តែចិនបានអះអាងថាជាកោះដែលជប៉ុន បានលួចពីខ្លួនកាលពីសម័យសង្គ្រាមតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍ការពារជាតិរបស់ជប៉ុន ដែលចេញកាលពីពេលថ្មីៗនេះ ក៏បានបញ្ជាក់ផងដែរ ពីការគ្រោងបំពាក់សព្វាវុធមួយចំនួន ដូចគ្រាប់មីស៊ីលដែលអាចបាញ់បានចម្ងាយ ៣០០ គីឡូម៉ែត្រ នៅប្រជុំកោះ Miyako ក្នុងខេត្តអូគីណាវ៉ា ដែលកៀកនឹងប្រទេសចិនបំផុត។ គំរោងនេះនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៣៕