Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទុះ​អាវុធ​នៅ​អាកាស​យានដ្ឋាន ​JFK Airport​ ក្នុង​ទីក្រុង​ញូវយ៉ក​​, ប៉ូលិស​ជម្លៀស​អ្នក​ដំណើរ ​និង​​កំពុង​ស្វែង​រក​ជនសង្ស័យ

15-08-2016 10:19

(ញូវយ៉ក)៖ យោងតាមការចេញផ្សាយរបស់​សារព័ត៌មាន CNN នៅមុននេះបន្តិចបានឲ្យដឹងថា មានករណីបាញ់​នៅ​ក្នុង​​អាកាសយានដ្ឋាន JFK Airport ដោយអ្នកដំណើរត្រូវបានជម្លៀស ខណៈដែលប៉ូលិសកំពុងស្វែងរក​ជនសង្ស័យ។

សាក្សីនៅក្នុងអាកាសយានដ្ឋាន បានរាយការណ៍មកថា បានឮសំឡេងស្នូរគ្រាប់កាំភ្លើង​ នៅក្នុង​ច្រកចេញដំណើរ Terminal 8 នៅវេលាម៉ោង ៩៖៣០នាទីយប់ (ត្រូវនឹងម៉ោង ៨៖៣០នាទីព្រឹក ម៉ោងនៅកម្ពុជា)។ ក្រោយពីទទួលបានព័ត៌មាន​នេះ ប៉ូលិសបានជម្លៀសអ្នកដំណើរចេញ និង​ស្វែងរកជនសង្ស័យ ប៉ុន្តែប៉ូលិសមិនបានបញ្ជាក់ថា ពិតជាមានករណីដូចសេចក្ដី​រាយការណ៍នោះឡើយ។

អ្នកដំណើរមួយចំនួនបានបង្ហោះសារនៅលើ Twitter ថា ជើងហោះហើរបស់ពួកគេត្រូវបាន​បង្វែរ​ទៅកាន់​អាកាសយាន​ដ្ឋាន​ផ្សេង ខណៈដែល​ប៉ូលិសជាច្រើនបាននិងកំពុងតែធ្វើការស៊ើបអង្កេត ហើយផ្លូវមួយចំនួននៅក្បែរអាកាសយានដ្ឋាន​ត្រូវបាន​បិទ៕