Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកបន្តនាំមុខ ខណៈអង់គ្លេស ឡើងមកឈរលេខ២ ចិនធ្លាក់មកលេខ៣ ពីការឈ្នះមេដាយនៅ Rio 2016

15-08-2016 10:14

(ក្រុងរីយ៉ូ)៖ ក្រុមអត្តពលិករបស់មហាអំណាចអាមេរិក នៅតែបន្តនាំមុខពីការឈ្នះ មេដាយបានច្រើនជាងគេនៅក្នុង ព្រឹត្តិការណ៍ Rio Olympic Games 2016 ស្របពេលដែលអង់គ្លេស ឡើងមកលេខ២ វិញ ដោយរុញច្រានចិន ធ្លាក់ ទៅលេខ៣ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦ នេះ (ម៉ោងនៅកម្ពុជា)។

តាមរយៈគេហទំព័រ Rio 2016 បានឲ្យដឹងថា អាមេរិក បន្តនាំមុខដាច់ដដែលក្នុងចំណោម ៤ប្រទេសដែលឈ្នះមេដាយ បានច្រើនជាងគេរួមមាន អាមេរិក ចិន អង់គ្លេស និងរុស្ស៊ី ដោយបានឈ្នះបានមេដាយសរុបរហូតដល់ ៦៧គ្រឿង (មាស២៦ ប្រាក់២១ និងសំរឹទ្ធ២១) តាមពីក្រោយដោយអង់គ្លេស ឈ្នះមេដាយសរុបបាន ៣៨គ្រឿង ចិនធ្លាក់មកលេខ ៣ វិញ ឈ្នះមេដាយសរុបបាន ៤៥គ្រឿង តែមេដាយប្រាក់បាន១៣គ្រឿង ខណៈដែលអង់គ្លេស ឈ្នះមេដាយប្រាក់ បាន១៦គ្រឿង។

គិតមកដល់ពេលនេះ មានអត្តពលិកមកពី ៦៦ប្រទេសហើយបានឈ្នះមេដាយនៅ Rio 2016 ជាមួយនឹងមេដាយសរុប ចំនួន ៤៩៣គ្រឿង (មាស១៥៩ ប្រាក់១៥៩ និងសំរឹទ្ធ១៧៥) ក៏បានធ្វើការបំពាក់ដល់អត្តពលិក រួចរាល់ហើយដែរ ដោយកម្មវិធីប្រកួតនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ទើបចប់៕