(ភ្នំពេញ)៖ លោក គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមសំណេះសំណាល និងប្រគល់-ទទួល សម្ភារៈអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនបណ្តាអង្គភាពនានា នៃយោធភូមិភាគទី៤។
ក្នុងនោះ ក៏មានការអមដំណើរ ដោយនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជំនួយការដឹកនាំរួមការងារព្រំដែន ជាមេបញ្ជាការនគរបាលទិសភូមិភាគទី៣ ទី៤ និងទី៥ ព្រមទាំងលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាល ការពារព្រំដែនគោក។
បណ្តាអង្គភាពនានា នៃយោធភូមិភាគទី៤ ដែលទទួលបានសម្ភារ គ្រឿងបរិភោគ និងថវិកា មានដូចខាងក្រោម៖
១៖ បញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ ៦ ចំណុះកងពលធំអន្តរាគមន៍លេខ២៖ បង្គោលអង់តែន កំពស់ ៧២ម៉ែត្រ ១បង្គោល, ម៉ូតូ Honda Wave ១៥គ្រឿង, ស៊ីម៉ងត៍ ១០០តោន, វិទ្យុទាក់ទងកាន់ដៃ Motorola ៥០គ្រឿង, វិទ្យុទាក់ទងលើតុ Kenwood ៦គ្រឿង, ម៉ាស៊ីន GPS កាន់ដៃ ១០គ្រឿង, អង្ករ ២តោន, មី ៥០កេស, ត្រីខ ១០កេស និងថវិកា៥លានរៀល។
២៖ បញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣៖ ម៉ូតូ Honda Wave ១៨គ្រឿង, ស័ង្កសី ៨,៥០០សន្លឹក, ស៊ីម៉ងត៍ ១០០តោន, វិទ្យុទាក់ទងកាន់ដៃ Motorola១០០គ្រឿង, វិទ្យុទាក់ទងលើតុ Kenwood ៨គ្រឿង, ម៉ាស៊ីន GPS កាន់ដៃ ២០គ្រឿង, អង្ករ ២តោន, មី ៥០កេស, ត្រីខ ១០កេស និងថវិកា៥លានរៀល៕