(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង ក្រោមអធិបតីភាព លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង។
កិច្ចប្រជុំនេះ មានការចូលរួមពី លោកអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកអធិការនគរបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថ, លោក ប្រធានយោធាប្រចាំខណ្ឌ, លោក-លោកស្រី ប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់ទាំង០៧, លោកប្រធានផ្សារទាំង០២, នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង០៧ មេភូមិ ក្នុងសង្កាត់ទាំង៧ និងមន្ត្រីពាក់ព័ន្ធ។
របៀបវារៈកិច្ចប្រជុំរួមមាន៖
១៖ ផ្សព្វផ្សាយកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។
២៖ ការងារត្រៀមរៀបចំបុណ្យអ៊ុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាពេលខាងមុខ។
៣៖ បញ្ហាផ្សេងៗ៕