(ប៉េកាំង-ចិន)៖ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីនៃក្រសួងបរិស្ថានកម្ពុជា បានចូលរួមថ្លែងចំណាប់អារម្មណ៍នៅក្នុងវេទិកា ស្តីពីកិច្ចសហប្រតិបត្តិការកិច្ចការសមុទ្រ ដែលជាវេទិកាអមមួយក្នុងចំណោមវេទិកាអមប្រាំមួយផ្សេងទៀត នៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមប្រធានបទ «ជំរុញកិច្ចសហប្រតិបត្តិការសមុទ្រខៀវ​ ស្របនឹងផ្លូវសូត្រ»

រួមជាមួយកម្ពុជាវេទិកានេះក៏មានការចូលរួមថ្លែងចំណាប់អារម្មណ៍ពីសំណាក់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី នៃបណ្ដាប្រទេសជាច្រើនផងដែរ។

សូមគូសបញ្ជាក់ផងដែរថា សាធារណរដ្ឋប្រជាមានិតចិន បានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា ខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នារដ្ឋធានីប៉េកាំង៕