(វៀងច័ន្ទ-ឡាវ)៖ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា និងប្រធានប្រតិភូបណ្តាប្រទេសជាសមាជិក បានអញ្ជើញចូលជួបសម្តែងការគួរសម លោក សនសៃ ស៊ីផាន់ដន (Sonexay Sinphadone) នាយករដ្ឋមន្រ្តីឡាវ នៅរដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ជំនួបសម្តែងការគួរសមនេះ ធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៤១ (The 41st ASEANAPOL CONFFERENCE) ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសន្តិសុខ» នៅរដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕