(វៀងច័ន្ទ-ឡាវ)៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភថវិកាជូនមន្រ្តីនគរបាលជាតិកម្ពុជា ចំនួន ៤រូប ដែលកំពុងសិក្សាជំនាញអក្សរសាស្រ្តឡាវ នៅរដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងជំនួបនោះ ក៏មានការចូលរួមពី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ។

ជំនួបនេះធ្វើឡើងក្នុងឱកាស នាយឧត្តមសេនីយ៍ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៤១ (The 41st ASEANAPOL CONFFERENCE) ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសន្តិសុខ» នៅរដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕