(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់៦នាក់ និងរបួសស្រាល២នាក់។
គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១១គ្រឿង រួមមានម៉ូតូចំនួន៦គ្រឿង រថយន្តធុនតូចចំនួន៣គ្រឿង និងរថយន្តធុនធំចំនួន២គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, ស្រវឹង២លើក, មិនគោរពសិទ្ធិ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៨នាក់ (យប់៤នាក់)។
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន ២,៣៥៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,០៧៤គ្រឿង និងពិន័យសរុបចំនួន ១,២៨២គ្រឿង៕