(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ប្រចាំ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ២០១៦​ គិត​ត្រឹម​ម៉ោង​១៦​រសៀល​ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាប​បទល្មើស​ជួញដូរ​ រក្សា​ទុក​ និង​ប្រើប្រាស់​៦​ករណី​ ​ឃាត់​មនុស្ស​១៤​នាក់ ក្នុងនោះមុខសញ្ញា​ជួញដូរ​១០​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​៤​នាក់​ ដកហូតមេ​តំ​ហ្វេ​តា​មីន ​(ice) ២២.៣៥​ក្រាម​,​ ១​កញ្ចប់​ធំ​ និង​៤៣​កញ្ចប់​តូច​។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ នគរ​បាល​មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១​ករណី​​ឃាត់ខ្លួន​២​នាក់, នគរបាលភ្នំពេញ​ បង្ក្រាប១​ករណី​​ឃាត់ខ្លួន​៣​នាក់, នគរបាល​កណ្ដាល​ បង្ក្រាប៣​ករណីឃាត់ខ្លួន​៥​នាក់, នគរបាល​សៀមរាប បង្ក្រាប១​ករណី​ឃាត់ខ្លួន​៤​នាក់៕