(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកបំប៉នមេរៀន ស្តីពីជំនាញស្វ័យការពារខ្លួន និងការសង្គ្រោះបឋមក្នុងពេលប្រតិបត្តិការ បង្ហាត់បង្រៀនដោយ លោក Paul Johnstone ដែលជាគ្រូបង្ហាត់ជំនាញស្វ័យការពារខ្លួន (Krav Maga) និងជំនាញការសង្រ្គោះបឋម ក្នុងពេលប្រតិបត្តិការមកពីប្រទេសអូស្រ្តាលី ក្រោមការសម្របសម្រួលរបស់ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការចូលរួមពីកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូប។

បន្ទាប់ពីបានធ្វើការបង្ហាត់បង្រៀន នូវមេរៀនរួចមក លោក Paul Johnstone ក៏បានប្រគល់ជូននូវសម្ភារសង្រ្គោះបឋម ក្នុងពេលប្រតិបត្តិការមួយចំនួន ព្រមទាំងវត្ថុអនុស្សាវរីយ៍ ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ៕