(ភ្នំពេញ)៖​ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូ មូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (EDCF) របស់សាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោកស្រីនាយិកា Minnie Chey ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមផងដែរពី លោក​ លោកស្រី​ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

ជំនួបនេះបានផ្តោតការពិភាក្សា លើប្រធានបទ
ស្តីពី គម្រោងជាកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដែលកំពុងអនុវត្ត ត្រូវបានលើកយកមករាយកាណ៍ពីវឌ្ឍនភាព ខណៈដែលគម្រោងថ្មីៗមួយចំនួនទៀត ត្រូវបានលើកឡើងមក ដើម្បីពិនិត្យលទ្ធភាព និងឱកាសក្នុងការសហការគ្នាបន្តទៀតនាពេលអនាគត៕