(ភ្នំពេញ)៖​ លោក​ ហេង ណន រដ្ឋលេខាធិការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣នេះ​ បានទទួលជួបគណៈប្រតិភូ សមាគមភស្តុភារកម្មកម្ពុជា (Cambodia Logistics Association - CLA) ដឹកនាំដោយឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគម និងជាប្រធានក្រុមប្រឹក្សាភិបាល និងមានការចូលរួមពីសំណាក់លោក​ លោកស្រី ថ្នាក់ដឹកនាំក្រសួង សមាជិកសមាគម និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យភស្តុភារកម្ម ក្នុងនោះរួមមាន៖ បច្ចុប្បន្នភាពនៃវិស័យភស្តុភារកម្មនៅកម្ពុជា បញ្ហាប្រឈមនានាដែលបានជួបប្រទះ និងសំណូមពរលើកឡើងដោយវិស័យឯកជនផងដែរ៕