(ភ្នំពេញ)៖ រថយន្ត២គ្រឿងបានបើកបុកគ្នា ត្រង់ផ្លូវលេខ៤៣២កែងនឹងផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់ទួលទំពួងទី១ ខណ្ឌចំការមន ដែលបន្ទាប់ពីបុករួច ម្ចាស់រថយន្តម្ខាងរត់បាត់ និងម្ខាងទៀតជ្រុលបុកចូលទៅក្នុងផ្ទះគេ តែសំណាងគ្មានមនុស្សរងរបួស គ្រាន់តែខូចខាតសម្ភារៈតែប៉ុណ្ណោះ ដោយគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនាម៉ោង១៖២០នាទីរំលងអាធ្រាត្រ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។
អ្នកឃើញហេតុការណ៌គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានប្រាប់ថា មុនដំបូងគេបានឃើញរថយន្តទាំងពីរគ្រឿង ដែលមួយគ្រឿងម៉ាក ស៉ីណា ពណ៌ស ស្លាកលេខភ្នំពេញ 2AC-8209 បានជ្រុលទៅបុកចូលផ្ទះ លក់បាយ និងគុយទាវត្រង់ផ្លូកែង និងមួយគ្រឿងទៀម៉ាកបាឡែន ពណ៌ប្រផេះ ដែលជ្រុះស្លាកលេខ ភ្នំពេញ 2AG-6525 បានបើករត់បាត់។
ប្រភពដដែលបានបន្តទៀតថា រថយន្តទាំង២ ខាងលើបើកបរបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវលេខ៤៣២ លុះបើកមកដល់ផ្លូវកែងនឹងផ្លូវ១៦៣ ធ្វើឲ្យរថយន្តទាំង២ បុកគ្នាយ៉ាងពេញទំហឹងតែម្តង ដែលបណ្តាលឲ្យរថយន្តបាឡែន ជ្រុះស្លាកលេខនៅកន្លែងកើតហេតុ បើករត់បាត់ រឺឯរថយន្តស៉ីណាវិញ បានជ្រុលទៅបុកចូលផ្ទះ ដែលបើកលក់បាយគុយទាវ តែមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតទ្វារផ្ទះមួយផ្ទាំងធំ និងខូចខាតម៉ូតូ៣គ្រឿង ។
ក្រោយកើតហេតុរថយន្តស៉ីណា ដែលបុកចូលផ្ទះគេ ត្រូវបានចរាចរណ៌ស្ទួចយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ រឺឯរថយន្តបាឡែន ដែលជ្រុះស្លាកលេខ នៅកន្លែងកើតហេតុ ហើយព្យាយាមបើករត់ គឺសមត្ថកិច្ចនឹងស្រាវជ្រាវ រករថយន្តនិងម្ចាស់រថយន្ត នោះដើម្បីមកដោះស្រាយគ្នានៅពេលក្រោយ៕