(ភ្នំពេញ)៖ លោក គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អមដំណើរដោយនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង នគរបាលជាតិ ជំនួយការដឹកនាំរួមការងារព្រំដែន ជាមេបញ្ជាការនគរបាលទិសភូមិភាគទី៣ ទី៤ និងទី៥ ព្រមទាំងលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាល ការពារព្រំដែនគោក​ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួល សម្ភារអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនបណ្តាអង្គភាពនានា នៃយោធភូមិភាគទី៤ ចាប់ពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៣។

បណ្តាអង្គភាពនានា នៃយោធភូមិភាគទី៤ មានដូចខាងក្រោម៖

១៖ បញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ​២ យោធភូមិភាគទី ៤៖ គោយន្ត១គ្រឿង, ម៉ូតូ Honda Wave ១២គ្រឿង, អង្ករ ២តោន, មី ៥០កេស ត្រីខ ១០កេស និងថវិកា៥លានរៀល។

២៖ បញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ ៤ ចំណុះកងពលធំអន្តរាគមន៍លេខ​២៖ បង្គោលអង់តែនវិទ្យុទាក់ទង កំពស់ ៧២ម៉ែត្រ ១បង្គោល, គោយន្ដ ១១គ្រឿង, ម៉ូតូ Honda Wave ១៦គ្រឿង, អណ្តូងទឹកស្អាត ១៥អណ្តូង, ស័ង្កសី១០,០០០សន្លឹក, ស៊ីម៉ងត៍ ១០០តោន, វិទ្យុទាក់ទងកាន់ដៃ Motorola ៦០គ្រឿង, វិទ្យុទាក់ទងលើតុ Kenwood ៨គ្រឿង, ម៉ាស៊ីន GPS កាន់ដៃ ២០គ្រឿង, អង្ករ ២តោន, មី ៥០កេស, ត្រីខ ១០កេស និងថវិកា ៥លានរៀល។

៣៖ បញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ ៥ ចំណុះកងពលធំអន្តរាគមន៍លេខ​២៖ បង្គោលអង់តែនវិទ្យុទាក់ទង កំពស់៧២ ម៉ែត្រ ១បង្គោល, ម៉ូតូ Honda Wave ១៦គ្រឿង, គោយន្ត ៩គ្រឿង, ស័ង្កសី ៥.០០០សន្លឹក, វិទ្យុទាក់ទងកាន់ដៃ Motorola ៤០គ្រឿង, វិទ្យុទាក់ទងលើតុ Kenwood ៧គ្រឿង, ម៉ាស៊ីន GPS កាន់ដៃ ២០គ្រឿង, អង្ករ ២តោន, មី ៥០កេស, ត្រីខ ១០កេស និងថវិកា ៥លានរៀល។

៤៖ បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ ៤២ នៃយោធភូមិភាគទី ៤៖ អង្ករ ២តោន, មី ៥០កេស, ត្រីខ ១០កេស និងថវិកា៥លានរៀល៕