(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៨ករណី ឃាត់ខ្លួន១១នាក់
* ករណីបេីកបរក្រោមឥទ្ធិពល ១ករណី ឃាត់ខ្លួន៣នាក់
* ករណីជួញដូរ២ករណី ឃាត់ខ្លួន២នាក់

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៦,៤៥៣ករណី ឃាត់ខ្លួ​ន ១៦,០០៩នាក់ (ស្រី១០៣២នាក់)៕