(ភ្នំពេញ)៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចទទួលស្គាល់អតីតថ្នាក់ដឹកនាំគណបក្សភ្លើងទៀនចំនួន២រូប ដើម្បីឲ្យក្លាយជាសមាជិកគណបក្សប្រជាជនកម្ពុជា។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា បុគ្គល២រូបដែលត្រូវបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា រួមមាន លោក ថាន់ ណារិន និងលោក លី រី។

សូមជម្រាបថា លោក ថាន់ ណារិន ជាអតីតសមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍គណបក្សភ្លើងទៀន និងជាប្រធានក្រុមការងារគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ និងលោក លី រី អតីតសមាជិកគណៈកម្មាធិការនាយកគណបក្ស និងជាសមាជិកក្រុមការងារគណបក្សភ្លើងទៀន រាជធានីភ្នំពេញ៕