(បាត់ដំបង)៖ លោក ខាន់ ម៉ាណេរ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ជាប្រធានក្រុមការងារចុះជួយឃុំក្តុលតាហែនស្រុកបវេល នៅព្រឹថ្ងៃទី១៤ខែសីហាឆ្នាំ២០១៦នេះ បាន ប្រាប់ទៅសមាជិក សមាជិកាបក្សទាំងអស់ ពិសេសប្អូនៗយុវជនបក្សក្នុង ឃុំក្តុលតាហែន ទាំងអស់សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត មាននៅក្នុងបញ្ជីឲ្យបានគ្រប់ៗគ្នា សម្រាប់បោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧ និងបោះឆ្នោត ជ្រើរើសតំណាងរាស្រ្តឆ្នាំ២០១៨ នាពេលខាងមុខ។
លោក ខាន់ ម៉ាណេរ បានថ្លែងទៅកាន់ប្អូនៗយុវជនមានមកពីបណ្តាភូមិចំនួន១៥ភូមិ ក្នុងឃុំក្តុលតាហែនមាន៤២៩នាក់ថា ប្អូនៗទាំងអស់ ដែលធ្លាប់មានឈ្មោះឆ្នោតនិងយុវជនទើបមាន អាយុគ្រប់មានសិទ្ធបោះឆ្នោត នៅអណត្តិនេះ គឺត្រូវនាំគ្នាទៅឈ្មោះមានក្នុងបញ្ជី បោះឆ្នោតហើយ ទើបប្អូនៗមានសិទ្ធបោះឆ្នោតជ្រើសរើសបក្ស ដែលយើងស្រឡាញ់ទុកចិត្តបាន ហើយបានប្រើសិទ្ធជាពលរដ្ឋមាន ការតព្វកិច្ចសម្រេចជោគវាសនារើស អ្នកដឹកនាំថ្នាក់នាំមូលដ្ឋាន និងថ្នាក់ដឹកនាំជាន់ខ្ពស់ បានតាមការចង់បានរបស់យើង។
ដោយបានផ្សព្វគោលនយោបាយមាន ១. ផ្សព្វផ្សាយពីប្រវត្តិសង្ខេបនិងគោលការណ៍ របស់គណបក្ស ២. សភាពការណ៍ទូទៅ និងស្ថានការណ៍នយោបាយក្នងប្រទេស និងលើពិភពលោក ៣. ជំរុញឲ្យយុវជនបានជ្រួតជ្រាបពីគោលការណ៍ លក្ខខណ្ឌ័នៃការចុះ ឈ្មោះបោះឆ្នោត ដែលត្រូវចាប់ផ្តើមពីថ្ងែទី១ ខែកញ្ញា ឆ្នាំ២០១៦នេះតទៅ។
លោកប្រធានក្រុមការងារក៏បានរំលឹកមកជម្រាបជូនប្អូនៗថា ទោះជាប្អូនៗខ្លះ មិនបានកើតទាន់ក្នុងសម័យ ប៉ុល ពត បនប្រល័យ ពូជសាសន៍ឆ្នាំ ១៩៧៥-១៩៧៩ ក៏ដោយតែជីដូនជីតា ឪពុកម្តាយប្អូនៗ បានរស់រានមានជីវិតជាលើកទី២ ថ្ងៃ៧មករា១៩៧៩ បាន និងបានបង្កើតកូនចៅ ដូចជាប្អូនៗបច្ចុប្បន្នបាន ក៏អាស្រ័យដោយសារបានគណបក្សប្រជាជនកម្ពុជា ជាអ្នករំដោះជាតិរួចផុតពី ភ្លើងសង្រ្គាមតាំងពីបាតដៃទទេ រួមទាំងបានកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ មានការរីចម្រើនដល់បច្ចុប្បន្ន មិនដូចគណបក្សប្រឆាំង ដើរតែឃោសនា ភូតកុហក បោកប្រាស់ សន្យាខ្យល់ និងបង្កចលនាអាក្រក់ផ្សេងៗដល់សង្គមទៀតផង ។
លោកបានបន្តថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបាននាំការអភិវឌ្ឍន៍និងសុខសន្តិភាពពេញលេញ ជូនជាតិនិងប្រជាជន ពិតប្រាកដ។ ក្នុងនាមយុវជនបក្ស គាំទ្របក្សយើងទាំងអស់គ្នា ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានជ័យជម្នះ និងមានឱកាសបន្តដឹកនាំ កសាងប្រទេសជាតិបន្ថែមទៀត នៅអណត្តិនេះនិងអណត្តិបន្តទៀតផងដែរ។
បន្ទាប់ពីបានសំណេះសំណាល់ចប់ លោកនិងក្រុមការងារ បាននាំអំណោយជាគ្រឿងហូបនិងថវិកាមួយចំនួន ជូនដល់យុវជនទាំងអស់ ដោយក្នុងម្នាក់ទទួលបានមី១កេស ទឹកសុទ្ធ ត្រីខកំប៉ុង និងថវិកា២ម៉ឺនរៀល។ បន្ទាប់មកក្រុមការងារតាមភូមិបន្តចុះរៀបចំផែនសម្រាប់ យុទ្ធនាការនាំគ្នាទៅចុះឈ្មោះ និងបន្តត្រួតពិនិត្យបច្ចុប្បន្នភាពសមាជិកបក្សបន្តទៀត៕