(ប៉េកាំង, ចិន)៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញទស្សនាសារមន្ទីរសិល្បៈ និងសិប្បកម្ម ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។
ក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូចលោកជំទាវ ជាភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសដែលអញ្ជើញចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ ទទួលបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីលោកជំទាវ ផឹង លីយ័ន ភរិយាលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។
សូមបញ្ជាក់ថា សារមន្ទីរសិល្បៈ និងសិប្បកម្មជាតិចិន មានទីតាំងនៅជាប់ឧទ្យានព្រៃអូឡាំពិក នៅភាគខាងជើងទីក្រុងប៉េកាំង៕