(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែតុលាស្អែកនេះ ក្រុមហ៊ុនធំៗចំនួន៤ បានប្រកាសផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ២៥៩កន្លែង ក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។
ក្រុមហ៊ុនទាំង៤ ដែលនឹងចូលរួមក្នុងវេទិកាការងារស្អែកនេះ មានដូចជា៖ ផ្សារទំនើប AEON Mall ផ្សារទំនើប ម៉ាក្រូ ក្រុមហ៊ុន CHIP MONG និងក្រុមហ៊ុន យូភីជី ផាយផ៍ ឯ.ក។
លោក ស្រី សំឆៃយ៉ា អ្នកគ្រប់គ្រងធនធានមនុស្សរបស់ផ្សារទំនើប AEON Cambodia បានឱ្យដឹងថា សម្រាប់វេទិកាការងារនៅថ្ងៃទី១៩ ស្អែកនេះ AEON នឹងនាំយកឱកាសការងារជាច្រើនមុខតំណែងផ្តល់ជូនដល់អ្នកស្វែងរកការងារ ឬអ្នកចង់ផ្លាស់ប្តូរការងារ។ លោកបន្ថែមថា AEON ជាផ្សារទំនើបមួយនៅក្នុងប្រទេសកម្ពុជា ដែលមានការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលធ្វើឱ្យផ្សារទំនើបមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។ ពិសេសទៅទៀត ផ្សារទំនើប AEON តែងតែគោរពតាមលក្ខណការងារ និងមានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត ដែលបានផ្តល់ដល់បុគ្គលិករបស់យើង។
យ៉ាងណាក៏ដោយ លោក សំឆៃយ៉ា ក៏មិនភ្លេចអរគុណចំពោះការរួមចំណែករបស់ NEA ដែលតែងតែគាំទ្រចំពោះ AEON ក្នុងការជ្រើសរើសរើសបុគ្គលិក កន្លងមក ចាប់តាំងពី AEON មានវត្តមាននៅប្រទេសកម្ពុជា ជាលើកដំបូងរៀងមក។
បន្ថែមពីនេះ អ្នកគ្រប់គ្រងធនធានមនុស្សរបស់ផ្សារទំនើប AEON Cambodia រូបនេះបានជំរុញដល់សិស្សនិស្សិត ឬអ្នកចង់ផ្លាស់ប្តូរការងារ មានបំណងចង់បានឱកាសការងារជាមួយផ្សារទំនើប AEON ត្រូវមានបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ មានភាពស្មោះត្រង់ ពិសសេសត្រូវរៀបចំប្រវត្តិរូប (CV) ឱ្យបានស្អាត ដើម្បីជួបជាមួយក្រុមការងារយើងនៅទីតាំង អាគារ NEA ស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយផ្ទាល់។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕
http://image.freshnewsasia.com/2021/id-155/fn-2023-10-18-11-58-40-0.JPG http://image.freshnewsasia.com/2021/id-155/fn-2023-10-18-11-58-41-1.JPG http://image.freshnewsasia.com/2021/id-155/fn-2023-10-18-11-58-43-2.JPG http://image.freshnewsasia.com/2021/id-155/fn-2023-10-18-11-58-44-3.JPG http://image.freshnewsasia.com/2021/id-155/fn-2023-10-18-11-58-46-4.JPG http://image.freshnewsasia.com/2021/id-155/fn-2023-10-18-11-58-48-5.JPG http://image.freshnewsasia.com/2021/id-155/fn-2023-10-18-11-58-49-6.JPG http://image.freshnewsasia.com/2021/id-155/fn-2023-10-18-11-58-51-7.JPG http://image.freshnewsasia.com/2021/id-155/fn-2023-10-18-11-58-52-8.JPG