(ភ្នំពេញ)៖ នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការអន្ដរាគមន៍បាញ់ពន្លត់យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីទប់ស្កាត់ការរីករាលបន្ដទៅទីតាំងផ្សេងទៀត។

សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕