(ប៉េកាំង, ចិន)៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ វ៉ាន់ធឿង (VO Van Thuong) ប្រធានរដ្ឋវៀតណាម បានឆ្លៀតជួបគ្នា សម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន ក្នុងបំណងពង្រឹង និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការនានា។

ជំនួបធ្វើឡើងនៅរដ្ឋធានីប៉េកាំង ប្រទេសចិន ទីដែលសម្តេចធិបតី និងប្រធានរដ្ឋវៀតណាម អញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ៕