(ប៉េកាំង, ចិន)៖ នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ច័ន្ទមុនី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ រៀបចំដោយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន។

ក្នុងពិធីលៀងសាយភោជន៍នេះ មានការអញ្ជើញចូលរួមពីមេដឹកនាំនៃបណ្តាប្រទេស និងថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិជាច្រើនទៀត ដែលអញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣នៅចិន៕