(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចបិទមន្ទីរពហុព្យាបាល «មេត្រូ អអ៉ិលវី» ដែលមានទីតាំងផ្ទះលេខ៦៨ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមូលហេតុមន្ទីរពហុព្យាបាលនេះ បានប្រើប្រាស់សេវាពិគ្រោះបញ្ជូនអ្នកជំងឺទៅវះកាត់ប្តូរសរីរាង្គតម្រងនោមនៅប្រទេសឥណ្ឌា ដែលខុសទៅនឹងច្បាប់ស្តីពី «ការគ្រប់គ្រងលើបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស»។

សូមជម្រាបថា ការចេញសេចក្តីសម្រេចបិទមន្ទីរពហុព្យាបាល «មេត្រូ អអ៉ិវី» នេះ បានធ្វើឡើងក្រោយប្រជាពលរដ្ឋខ្មែរ ១៨នាក់ ដែលមានបញ្ហាតម្រង់នោម ដែលហៅទូទៅថាក្រលៀននោះ កំពុងផុងខ្លួនដេករង់ចាំសេវាដូរតម្រង់នោមនៅប្រទេស ឥណ្ឌាអស់រាប់ខែហើយ តែមិនទទួលបានសេវាដោយសារលុយបង់សម្រាប់ការព្យាបាល នោះ ត្រូវតំណាងមន្ទីរពហុព្យាបាលមេត្រូប្រមូលរត់គេចខ្លួនបាត់។

ប្រជាពលរដ្ឋខ្មែរម្នាក់ក្នុងចំណោម ១៨នាក់ កំពុងដេកទន្ទឹងរង់ចាំសេវាព្យាបាលនៅប្រទេស ឥណ្ឌា បានប្រាប់បណ្តាញព័ត៌មាន Fresh News តាមបណ្តាញតេឡេក្រាម ពីប្រទេសឥណ្ឌានៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា រូបគាត់មានជំងឺខូចតម្រងនោម ហើយបានទាក់ទងរកសេវា ព្យាបាលជាមួយមន្ទីរ ពហុព្យាបាល «មេត្រូ អអ៉ិលវី» (Metro RLV Polyclinic) ដែលជា តំណាងរបស់មន្ទីរពេទ្យមេត្រូ របស់ប្រទេសឥណ្ឌា កាលពីខែមីនា ឆ្នាំ២០២៣។

ដើម្បីទទួលបានសេវាព្យាបាលដោយការដូរតម្រងនោមនៅប្រទេសឥណ្ឌា អ្នកជំងឺមកពីខេត្ត បន្ទាយ មានជ័យ ដែលសូមលាក់អត្តសញ្ញាណរូបនេះ បានបង់ប្រាក់ប្រមាណ ៥ម៉ឺនដុល្លារ អាមេរិក ឱ្យទៅលោក ង៉ែត សំអូន ជាអគ្គនាយកមន្ទីរពហុព្យាបាលមេត្រូ អអិលវី នៅក្នុងរាជធានី ភ្នំពេញ។

អ្នកជំងឺរូបនេះ បានបន្តរៀបរាប់ថា បន្ទាប់ពីបានលុយហើយនោះ រូបលោកត្រូវបានបញ្ជូន ទៅ កាន់ប្រទេសឥណ្ឌា ដើម្បីទទួលសេវាព្យាបាល។ ក្រោយពេលទៅដល់ប្រទេសឥណ្ឌា រូបលោក មិនទទួលបានសេវាដូរតម្រងនោម ដូចអ្វីដែលមន្ទីរពហុព្យាបាលមេត្រូ បានសន្យា នោះ ឡើយ។

អ្នកជំងឺរូបនេះ បានដេករង់ចាំសេវាដូរតម្រងនោមនៅប្រទេសឥណ្ឌាអស់រយៈពេល៧ខែមក ហើយ។ បើតាមអ្នកជំងឺរូបនេះបានឱ្យដឹងថា ការដែលរូបលោក មិនទទួលបានសេវា ដូរ តម្រង នោមនេះ ដោយសារតែលោក ង៉ែត សំអូន ដែលជាអគ្គនាយកមន្ទីរ ពហុ ព្យា បាល មេត្រូ នៅក្នុងរាជធានីភ្នំពេញ មិនបានបង់ប្រាក់ឱ្យទៅមន្ទីរពេទ្យមេត្រូវនៅក្នុងប្រទេស ឥណ្ឌា ។ នៅពេលសួរទៅតំណាងមន្ទីរពហុព្យាបាលមេត្រូនៅភ្នំពេញ គេបានអះអាងថា ក្រុម ហ៊ុន នៅ ភ្នំពេញក្ស័យធន មិនមានលុយបង់សម្រាប់ការព្យាបាលនេះឡើយ។

ក្រៅតែពីអ្នកជំងឺដែលបានផ្តល់ព័ត៌មានខាងលើនេះ នៅមានអ្នកជំងឺជាពលរដ្ឋខ្មែរ ១៧ នាក់ ផ្សេងទៀត កំពុងដេករង់ចាំដំណោះស្រាយ និងទទួលបានសេវាដូរតម្រងនោម។ ប៉ុន្តែការរង់ ចាំបានអូសបន្លាយអស់ជាច្រើនខែ ដោយគ្មានពន្លឺដំណោះស្រាយ ហើយលោក ង៉ែត សំអូន ដែលជាអ្នកទទួលលុយនោះ បានគេចខ្លួនបាត់ហើយ។

បើតាមអ្នកជំងឺខាងលើនេះ បានអះអាងថា ទាំងរូបលោក និងអ្នកជំងឺ ១៧នាក់ទៀត សុទ្ធ តែ ជាអ្នកត្រូវដូរតម្រងនោម ហើយបានបង់ថ្លៃសេវាដូរនេះរួចរាល់ហើយ។ មកដល់ពេល នេះ អ្នកជំងឺខ្លះដេករង់ចាំការដូរតម្រងនោម រយៈពេល៤ ខ្លះ៥ ខ្លះ៧ខែ ខ្លះ៨ខែ និងខ្លះទៀត ៩ខែហើយ។

ខណៈពន្លឺនៃការទទួលបានសេវាដូរតម្រងនោមមិនដឹងថា លទ្ធផលយ៉ាងណានោះ ពួកគាត់ក៏ត្រូវចំណាយថ្លៃលាងឈាម និងថ្លៃអាហារហូបចុកអស់ជាច្រើនទៀត។

ពលរដ្ឋខ្មែរកំពុងមានជំងឺតម្រងនោមទាំង ១៨រូបនេះ និងកំពុងទន្ទឹងរង់ចាំឱកាសបន្តដង្ហើម ជីវិត តាម រយៈការដូរតម្រងនោម បានអំពាវនាវសូមការជួយអន្តរាគមន៍ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈពួកគេគ្មានក្តីសង្ឃឹមថាលោក ង៉ែត សំអូន អគ្គនាយកមន្ទីរពហុព្យាបាលមេត្រូ នៅរាជធានីភ្នំពេញ នឹងចេញមុខដោះស្រាយនោះឡើយ៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល៖