(ប៉េកាំង, ចិន)៖ នៅល្ងាចថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី វិន ជែ (WEN Jia) ម្ចាស់ភាគហ៊ុនក្រុមហ៊ុន Alibaba និងជាប្រធានផ្នែកកិច្ចការសាធារណៈ Alibaba Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។

សូមបញ្ជាក់ថា ក្រុមហ៊ុន Alibaba គឺជាក្រុមហ៊ុនលក់ និងចែកចាយទំនិញអនឡាញ​ដ៏ធំ​របស់​ចិន៕