(កំពង់ឆ្នាំង)៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរនោះ រដ្ឋបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ ក៏បានរៀបចំប្រារព្ធពិធីបុណ្យអុំទូកអកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៣-២៤ និង២៥ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពុងលែង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំងថា រដ្ឋបាលស្រុកកំពុងលែងនឹងរៀបចំពិធីប្រណាំងទូករយៈពេល ៣ថ្ងៃ ក្នុងនោះរដ្ឋបាលស្រុកក៏មានរៀបចំល្បែង របាំលេងកម្សាន្តជាច្រើនផងដែរ។ ចំណែកនៅពេលយប់ក៏មានការប្រគំតន្ត្រីស្រុកស្រែកម្សាន្ត ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ ទីតាំងប្រារព្ធពិធី គឺនៅមាត់ទន្លេសួនច្បារជំទាវស្រែន ទល់មុខអធិការដ្ឋាននគរបាលស្រុកកំពង់លែង ជាប់មាត់ទន្លេដែលជាទីតាំងធំទូលាយ និងប្រកបដោយសោភ័ណភាពស្រស់ត្រកាលដោយមានលំហទឹកទន្លេគួរជាទីគយគន់»។

លោកអភិបាលស្រុកបានឱ្យដឹងទៀតថា ក្នុងកម្មវិធីនេះ ក៏មានការៀបចំសំដែងគុណល្បុក្កតោ ពីសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន កំពង់លែង និងក៏មានការសំដែងរឿងអប់រំពីខ្លីពីសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន កំពង់លែង នៅពេលយប់ក៏មានការបង្ហោះគោម បាញ់កាំជ្រួច និងមានល្បែងរបាំកំសាន្តរួមទាំងការប្រគុំតន្ត្រីស្រុកស្រកស្រែកំដរទល់ភ្លឺ។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលស្រុកកំពុងលែង សូមគោរពអញ្ជើញលោកលោកស្រី និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាការប្រណាំងទូក និងទស្សនាកម្សាន្តនូវកម្មវិធីផ្សេងៗជាច្រើនទៀតកុំបីខានឡើយ។

ក្នុងនោះដែររដ្ឋបាលស្រុកកំពង់លែង ក៏សូមអំពាវនាវដល់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំ ងប្រដាប់អាវុធគ្រប់អង្គភាព និងគ្រប់ស្ថាប័ន រួមទាំងសប្បុរសជននានា អាជីវករ និងប្រជាពលរដ្ឋទូទៅក្នុងស្រុកកំពង់លែង សូមមេត្តាចូលរួម និងជួយឧបត្ថម្ភគាំទ្រជាសម្ភារៈ ថវិកាដល់ដំណើរការក្នុងការចាត់ចែងរៀបចំពិ ធីបុណ្យខាងលើនេះឱ្យកាន់តែមានភាពអធឹកអធម្មទៅតាមសទ្ធា៕