(វៀងច័ន្ទ-ឡាវ)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា ក្នុងនាមជាប្រធានសន្និសីទអាស៊ានណាប៉ូល លើកទី៤០ បានអញ្ជើញចូលរួមពិធីបើកសន្និសីទអាស៊ានណាប៉ូល លើកទី៤១ (The 41th ASEANAPOL CONFERENCE) នៅរដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សន្និសីទអាស៊ានណាប៉ូល លើកទី៤១នេះ ធ្វើឡើងក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសន្តិសុខ»។

ពិធីបើកនេះធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងមានការចូលរួមពីបណ្តាប្រទេសជាសមាជិក ដៃគូពិភាក្សា និងអ្នកសង្កេតការណ៍ផងដែរ៕