(ភ្នំពេញ)៖ លោក លុយ ដាវីត​ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង អមដោយមន្ត្រីការទូត និងបងប្អូនខ្មែររស់នៅទីក្រុងប៉ារីស នៅថ្ងៃម្សិលមិញ បានអញ្ជើញចូលរួមពិធី «រំលឹកខួប ១១ឆ្នាំ នៃការយាងសោយទីវង្គតរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ» នៅវត្តខេមារារាម ហៅវត្ត Créteil នៅជាយក្រុងប៉ារីស។

នៅវេលាថ្ងៃដដែល មានពិធីសូត្រមន្ត-រាប់បាត្របុណ្យភ្ជុំបិណ្ឌតាមប្រពៃណីព្រះពុទ្ធសាសនា ផងដែរ។ បន្ទាប់មក លោកឯកអគ្គរាជទូត បានទទួលទានបាយសាមគ្គីនៅវត្ត Créteil ដោយភាពសិ្នទ្ធស្នាលជាភាតរភាពជាមួយសហគមន៍ខ្មែរ៕