(បន្ទាយមានជ័យ)៖ លោក ឈឿន សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅខេត្តបន្ទាយមានជ័យ មានភ្ញៀវទេសចរទៅលេងកំសាន្តចំនួន ៣៥,៧២១នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន ៣៥,៧០៩នាក់ និងភ្ញៀវអន្តរជាតិ១២នាក់។

លោក ឈឿន សេរីវុធ បានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យមានតំបន់កំសាន្តដែលមានភ្ញៀវទេសចរណ៍ទៅកំសាន្តមាន ប្រាសាទបន្ទាយឆ្មា ប្រាសាទបន្ទាយទ័ព ប្រាសាទមេបុណ្យ អាងជើងគ្រុស ស្ថិតស្រុកថ្មពួក និងអាងត្របាំងថ្មស្រុកភ្នំស្រុក និងតាមរម្មណីយ៍ដ្ឋាននានា និងវត្តអារាមនានាក្នុងខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅពេលទឹកជំនន់បានជនលិចតាមបណ្តាស្រុកក្រុងមួយចំនួន ជាពិសេសឃើញនៅផ្លូវវាងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី គេឃើញមានប្រជាពលរដ្ឋបាននាំគ្នាទៅលេងកំសាន្តនៅផ្លូវវាង ក្រុងយ៉ាងច្រើនកោះករ បាននាំគ្នាទៅអង្គុយមើលទេសភាពទឹករលកដែលទឹកកំពុងលិចវាលស្រែ និងស្រូវធំល្វឹងល្វើយ និងនាំក្រុមគ្រួសារសាច់ញាតអង្គុយលេង និងទទួលទានអាហាររួមគ្នាលើចិញ្ចើមផ្លូវផងដែរ៕