(ភ្នំពេញ)៖ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ តំណាងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសចូលកាន់តំណែង លោកឧត្តមនាវីទោ ម៉ី ឌីណា ជាមេបញ្ជាការមូលដ្ឋានសមុទ្រ ជំនួសលោកឧត្តមនាវីឯក អ៊ុក សីហា។

សូមជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោកឧត្ដមនាវីទោ ម៉ី ឌីណា ជាមេបញ្ជាការមូលដ្ឋានសមុទ្រ នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក ជំនួសលោកឧត្តមនាវីឯក អ៊ុក សីហា។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣៕