(ភ្នំពេញ)៖ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣នេះ បទល្មើសព្រហ្មទណ្ឌនៅទូទាំងប្រទេស បានកើតឡើងចំនួន៣៤លើក ក្នុងនោះមនុស្ស៣៤នាក់ត្រូវបានចាប់ខ្លួន។ ចំនួននេះមានការកើនឡើង បើធៀបនឹងឆ្នាំ២០២២កន្លងទៅ។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បណ្ដាញព័ត៌មាន Fresh News។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា បទល្មើសជារួមកើតឡើង ៣៤លើក ធៀបឆ្នាំ២០២២ កើនឡើង១១លើក ស្មើ៤៨% (៣៤/២៣លើក) ក្នុងនោះ បទល្មើសឧក្រិដ្ឋ ថេរ (៣/៣លើក) រីឯបទល្មើសមជ្ឈិម កើន១១លើក ស្មើ៥៥% (៣១/២០លើក)។

លោកឧត្តមសេនីយ៍ឯកបានបន្ដថា ក្នុងចំណោមបទល្មើសដែលកើតឡើង សមត្ថកិច្ចបង្រ្កាបបាន ២១ករណី ស្មើ៦២% ឃាត់ខ្លួន៣៤នាក់ ក្នុងនោះ បទល្មើសឧក្រិដ្ឋ ២ករណី ស្មើ១០០% ឃាត់ខ្លួន២នាក់ និងបទល្មើសមជ្ឈិម ១៩ករណី ស្មើ៥៩% ឃាត់ខ្លួន៣២នាក់។

ដោយឡែក ការបង្រ្កាបក្មេងទំនើង ៨/៧ករណី ឃាត់ខ្លួន៣២/២០នាក់ ក្នុងនោះ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ២/១ករណី មនុស្ស ២/១នាក់ និងធ្វើកិច្ចសន្យាអប់រំ ៦/៦ករណី មនុស្ស ៣០/១៩នាក់។

ក្រៅពីនេះ សម្រាប់គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៥៨/៣៤លើក កើន ២៤លើក ស្មើ៧០% បណ្តាលឲ្យមនុស្សស្លាប់ ២២/២៧នាក់ ថយចុះ ៥នាក់ ស្មើ១៨% និងរងរបួស៧៩/៥៧នាក់ កើន២២នាក់ ស្មើ៣៨% បណ្តាលឲ្យខូចម៉ូតូ៥៨គ្រឿង និងរថយន្ត ៣៣គ្រឿង។ គ្រោះថ្នាក់អគ្គិភ័យ កើតឡើង ២/៥លើក ថយចុះ៣លើក ស្មើ៦០% ឆេះផ្ទះ ២ខ្នង៕

ឆាយ គឹមខឿន